ការត្រួតពិនិត្យប្រចាំឆ្នាំ
បន្ទាប់មកទៀត របាយការណ៏ YE និងរបាយការណ៍ហិរញ្ញវត្ថុត្រូវដាក់បញ្ជូនក្នុងប្រព័ន្ធ (AR) ក្នុងរយៈពេលមួយខែបន្ទាប់ពី AGM បានដាក់បញ្ចូនរួច ហើយការបង់ពន្ធត្រូវធ្វើឡើងទៅការិយាល័យពន្ធដារ។
ប្រចាំឆ្នាំ របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតម្រូវអោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រៀបចំរបាយការណ៍គណនីប្រចាំឆ្នាំរបស់ពួកគេ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមការកំណត់របស់អាជ្ញាធររដ្ឋាភិបាល។ របាយការណ៍ទាំងនេះរួមមាន សៀវភៅបញ្ជីគណនេយ្យ របាយការណ៍ថ្នាក់ដឹកនាំ សេចក្តីថ្លែងការណ៍របស់នាយក របាយការណ៍ប្រាក់ចំណូល តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់ចំណាត់ថ្នាក់ ក្នុងរបាយការណ៍ដើម្បីធ្វើការពន្យល់។
របាយការណ៏ប្រចាំឆ្នាំ
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតម្រូវអោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រៀបចំរបាយការណ៍គណនីប្រចាំឆ្នាំរបស់ពួកគេ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមការកំណត់របស់អាជ្ញាធររដ្ឋាភិបាល។ របាយការណ៍ទាំងនេះរួមមាន សៀវភៅបញ្ជីគណនេយ្យ របាយការណ៍ថ្នាក់ដឹកនាំ សេចក្តីថ្លែងការណ៍របស់នាយក របាយការណ៍ប្រាក់ចំណូល តារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់ចំណាត់ថ្នាក់ ក្នុងរបាយការណ៍។
របាយការណ៍កិច្ចប្រជុំទូទៅប្រចាំឆ្នាំ
AGM គឺជារបាយការណ៍ប្រចាំឆ្នាំស្តីពីលិទ្វិផលការងារ របស់ក្រុមហ៊ុនឆ្នាំមុន ដោយមានការប្រជុំជាមួយម្ចាស់ភាគហ៊ុនទាំងអស់ វាជាកាតព្វកិច្ចក្រុមហ៊ុនដើម្បីធ្វើ AGM ដែលដឹកនាំដោយលេខាក្រុមហ៊ុនក្នុងរយៈពេល 18 ខែបន្ទាប់ពីការបង្កើតក្រុមហ៊ុន។ កិច្ចប្រជុំទាំងនេះបន្តជារៀងរាល់ឆ្នាំដើម្បីពិនិត្យមើលដំណើរការ និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
របាយការណ៏ពន្ធអាជីវកម្ម
ក្រុមហ៊ុនឯកជនមានកំណត់របស់សិង្ហបុរីត្រូវតែរាយការណ៍ពន្ធសាជីវកម្មជារៀងរាល់ឆ្នាំទៅ IRAS ពន្ធត្រូវបានគណនាដោយផ្អែកលើ pre-tax profits សម្រាប់ឆ្នាំហិរញ្ញវត្ថុ មិនមែនចំណូលសុទ្ធនោះទេ អត្រាពន្ធអាជីវកម្មគឺ 17% (សម្រាប់ក្រុមហ៊ុនថ្មី ប្រាក់ចំណូលដែលត្រូវគិតចាប់ពី S$100,000 ដំបូង លើកលែងពន្ធ75% សម្រាប់រយៈពេល 3 ឆ្នាំដំបូង។)
ពិន័យលើការដាក់របាយការណ៍យឺតយ៉ាវ SGD 600។ ការបំពានបទប្បញ្ញត្តិនៃការដាក់ឯកសារអាចឈានដល់មានការកាត់ទោស និងការផាកពិន័យចំពោះក្រុមហ៊ុន និងបុគ្គលដែលទទួលខុសត្រូវរបស់ពួកគេ។ នាយកគ្រប់គ្រងប្រឈមនឹងការដកសិទ្ធិរហូតដល់ 5 ឆ្នាំ ហើយក្រុមហ៊ុនអាចនឹងត្រូវបិទ។ ដូច្នេះ ក្រុមហ៊ុនក្នុងសិង្ហបុរីត្រូវតែធានាឱ្យបាននៅការអនុវត្តទាន់ពេលវេលា និងស្របតាមច្បាប់សវនកម្មប្រចាំឆ្នាំ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ។