Dependent Pass ហៅកាត់ថា DP
ប្រភេទ Singapore Dependent Pass
DP ក្នុងប្រទេស Singapore គឺចេញដោយ MOM ដែលត្រូវបានទទួស្គាល់និងអនុញ្ញាតអោយអ្នកធ្វើការវីជ្ជាជីវៈជាប្រភេទ work visas (ដូចជា EP) ដើម្បីមានសិទ្ធស្របច្បាប់ក្នុងការនាំយកសមាជិកគ្រួសារ (ប្តី/ប្រពន្ធ និងកូនក្នុងបន្ទុក) មករស់នៅស្របច្បាប់ជាមួយខ្លួន
សមាជិកគ្រួសារដែលមាន DP អាចរស់នៅក្នុងប្រទេសសឹង្ហបុរីបាន នៅពេលដែលទទួលបានសិទ្ធស្របច្បាប់ក្នុងការធ្វើការងារ ឬរៀនសូត្រ
ការស្នើរសុំឯកសារតម្រូវទាក់ទងនឹង Dependent Pass
តម្រូវការឯកសារដើម្បីទទួលបានសិទ្ធិស្របច្បាប់លើ Dependent Pass
- និយោជក ឬភ្នាក់ងារការងារទាំងអស់ ក៏ដូចជាអ្នកផ្តល់សេវាសាជីវកម្មណាមួយក៏ដោយ ចាំបាច់ត្រូវដាក់ពាក្យសុំ DP ដើម្បីបញ្ជាក់សិទ្ធស្របច្បាប់ក៏ដូចជាប័ណ្ណអនុញ្ញាតអោយធ្វើការ
- ទទួលបានប្រាក់ខែអប្បបរមា S$6,000 ដុល្លារសឹង្ហបុរី ដែលផ្អែកលើប្រាក់ខែសុទ្ធរបស់អ្នក មិនផ្អែកលើប្រាក់ចំណូលគ្រួសាររួមនោះទេ
- DP អាចអនុវត្តបានចំពោះប្តីប្រពន្ធ និងកូនដែលមិនទាន់រៀបការ របស់អ្នកកាន់ប័ណ្ណការងារ ដែលប័ណ្ណទាំងនោះរួមមាន EntrePass, Employment Pass (EP), Personalized Employment Pass (PEP) និង S Pass ។
- DP មានសុពលភាពដូចទៅនឹង work pass.
- DP អាចស្នើរបន្តថ្មីមុនផុតសុពលភាព 6 ខែ
- សមាជិកគ្រួសារដែលមាន EP, PEP, ឬក៏ EntrePass holders អាចធ្វើការក្នុងប្រទេស Singapore បានដោយគ្រាន់តែស្នើរសុំ Employment Pass, S Pass, Work Permit ឬក៏ Letter of Consent (LOC)
LOC អាចអនុវត្តបានសម្រាប់តែបេក្ខជនដែលមានបំណងមកធ្វើអាជីវកម្មតែប៉ុណ្ណោះ
- ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង្កើតក្រុមហ៊ុនថ្មី លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំបាន
ឯកសារតម្រូវ :
ដើម្បីបំពេញបែបបទ DP បានអ្នកត្រូវផ្តល់ទិន្នន័យចាំបាច់ដូចជា លិខិតឆ្លងដែលច្បាប់ចម្លង (ដែលមានសុពលភាពយ៉ាងតិច 6 ខែ ),សំបុត្រកំណើត និងឯកសារចម្បងជាច្រើនទៀតដែលតម្រូវដោយ MOM ជាមូលដ្ឋានក្នុងការត្រួតពិនិត្យ:
- ប្តីប្រពន្ធដែលស្របច្បាប់តម្រូវភ្ជាប់មកជាមួយនឹងរូបថតកាត ក៏ដូចជាសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់
- កូនដែលនៅស្ថិតក្នុងបន្ទុក មានអាយុក្រោម ឬ 21ឆ្នាំ ត្រូវផ្តល់រូបថតកាត និងសំបុត្រកំណើតស្របច្បាប់
- កូនចិញ្ចឹមមានយុកក្រោម ឬ 21ឆ្នាំ ត្រូវផ្តល់រូបថតកាត និងឯកសារពាក់ព័ន្ធ
- កុមារដែលមានអាយុ 12 ឆ្នាំឬ ក្រោមនេះ ត្រូវផ្តល់ច្បាប់ចម្លងដែលបានបកប្រែ និងបញ្ជាក់នៃកំណត់ត្រាចាក់វ៉ាក់សាំងសិស្សរបស់ពួកគេ រួមជាមួយនឹងកំណត់ត្រាចាក់វ៉ាក់សាំងដើម
- កុមារដែលមានអាយុ 12 ឆ្នាំឬ ក្រោមនេះគួរតែនាំយកកំណត់ត្រាចាក់វ៉ាក់សាំងរបស់ពួកគេជាភាសាអង់គ្លេសទៅកាន់គ្លីនិក ដែលវេជ្ជបណ្ឌិតនឹងបំពេញទម្រង់ចុះឈ្មោះចាក់វ៉ាក់សាំងជាមួយនឹងវិញ្ញាបនបត្រវេជ្ជសាស្រ្ត
- គ្រប់ឯកសារត្រូវតែជាភាសារEnglish ឬជាឯកសារដែលបកប្រែ English ដោយក្រុមហ៊ុនផ្លូវការ
បែបបទអាចត្រូវបានបដិសេធ ឬបរាជ័យក្នុងលក្ខណ្ឌមួយចំណួន
- វ៉ាក់សាំងដែលបានចាក់មិនបំពេញតាមលក្ខណ្ឌត្រឹមត្រូវដែលកំណត់ដោយ ស្តង់ដារវ៉ាក់សាំងរបស់ប្រទេសសិង្ហបុរីទេ
- មិនបានផ្តល់របាយការណ៏ កំណត់ត្រាការចាក់វ៉ាក់សាំង
- កំណត់ត្រាការចាក់វ៉ាក់សាំង(IRF)មិនពេញលេញ ដូចជាមិនមានហត្ថលេខា ដែលបញ្ជាក់ចេញពីវេជ្ជបណ្តិតទទួលស្គាល់
- ក្នុងឯកសារ IRF មិនមានឈ្មោះអណាព្យាបាល និងហត្ថលេខា
- មិនផ្តល់ឯកសារពាក់ព័ន្ធ និងរបាយការណ៏/កំណត់ត្រាការចាក់វ៉ាក់ថ្នាំបង្ការដល់ IRF
- មិនមានឯកសារគ្រប់គ្រាន់ ដូចជាច្បាប់ចម្លងរបាយការណ៏/កំណត់ត្រាការចាក់វ៉ាក់ថ្នាំបង្ការ
- ផ្តល់ឯកសារដែលមិនមែនជាភាសារ English
- បរាជ័យក្នងការផ្តល់ឯកសារដែលបកប្រែជាភាសារ English
- ការបរាជ័យក្នុងការដាក់បញ្ជូនឯកសារអោយទាន់ពេលកំណត់ ក្នុងរយៈពេលដែលបានកំណត់ អាចបណ្តាលអោសំណើរត្រូវបានបដិសេធ។