សេវាជ្រើសរើសបុគ្គលិកវិជ្ជាជីវៈ

សេវាជ្រើសរើសបុគ្គលិកវិជ្ជាជីវៈ

យើងផ្តល់ជូននូវសេវាកម្មស្វែងរកអ្នកមានទេពកោសល្យប្រកបដោយវិជ្ជាជីវៈ និងសេវាកម្មស្វែងរកបុគ្គលិក ជំនាញ ជួយដល់អាជីវកម្មក្នុងការជ្រើសរើសបុគ្គលិកអោយបានត្រឹមត្រូវស្របតាមលក្ខណ្ឌ។ សេវារបស់ពួកយើងគ្របដណ្តប់លើវិស័យឧស្សាហកម្ម និងវិស័យចម្រុះ ដើម្បីស្វែងបុគ្គលិកបានយ៉ាងឆាប់រហ័ស ដោយគោលដៅចម្បងរបស់យើងគឺប្រមូលផ្តុំក្រុមការងារប្រកបដោយប្រសិទ្ធភាព និងខិតខំប្រឹងប្រែងដែលជំរុញឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន ហើយយើងក៏ធានាផងដែលនូវការសម្ងាត់នៅក្នុងដំណើរការជ្រើសរើសបុគ្គលិក ដើម្បីការពារប្រឆាំងនឹងការលេចធ្លាយពត៌ទៅកាន់ដៃគូប្រកួតប្រជែង។
  • ជំហានទី 1

    នៅពេលពួកយើងទទួលពត៌មានលំអិតរបស់បុគ្គលិកជំនាញ ដែលក្រុមហ៊ុនទាមទារ ឬស្នើរ អ្នកប្រឹក្សាយោបល់របស់យើងនឹងវាយតម្លៃ ក៏ដូចជាផ្តល់ព័ត៌មានទាក់ទងនឹងថ្លៃសេវា ដំណើរការការងារ និងអត្ថប្រយោជន៍ផ្សេងៗ។

  • ជំហានទី 2

    ស្វែងយល់ពីតម្រូវការរបស់សហគ្រាស រួមទាំងប្រាក់បៀវត្សរ៍ អត្ថប្រយោជន៍ វិសាលភាពការងារ និងកម្រិតជំនាញដែលដែលត្រូវការ។ បន្ទាប់មកធ្វើការពិភាក្សាគ្នា ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រឹមត្រូវចេញដោយមានមេធាវី។

  • ជំហានទី 3

    សេវា Headhunting របស់យើង គឺធ្វើការវាយតម្លៃទៅលើមុខតំណែង និងការវិភាគអាជីវកម្មដែលត្រូវការអ្នកមានទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបានបេក្ខជនដែលសមស្របតាមតម្រូវការ។

  • ជំហានទី 4

    Headhunters ចុះឈ្មោះជាមួយក្រុមហ៊ុនដែលត្រូវការអ្នកមានទេពកោសល្យ។
    ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាជាក់លាក់ណាមួយដើម្បីផ្តល់អ្នកទេពកោសល្យសម្រាប់បម្រើការដល់សហគ្រាស។