ការស្នើរបន្តសុពលភាព លុបចោល និងផ្លាស់ប្តូរសំណើរ
ធ្វើបច្ចុប្បន្នភាព Employment Pass
សុពលភាព និងការបន្តៈ
- EP គឺមានសុពលភាពរយៈពេលពីរឆ្នាំ ហើយអាចបន្តបានអតិបរមាបីឆ្នាំទៀត
- ការស្នើរសុំបន្តសុពលភាពត្រូវតែធ្វើការដាក់លិខិតតាមទម្រង់បែបបទរបស់ MOM ដោយក្រុមហ៊ុន ឬភ្នាក់ងារបុគ្គលិកស្របច្បាប់
- មុនពេលលិខិតឆ្លងដែលផុតកំណត់ 6ខែ អាចធ្វើការដាក់ពាក្យស្នើរសុំបាន
ចំណាំ MOM ត្រូវទទួលបានលិខិតស្នើរនោះយ៉ាងហោចណាស់ 2 សប្តាហ៍មុនកាលបរិច្ឆេទផុតកំណត់. - ប្រសិនបើការបន្តមិនអាចធ្វើទៅបាននៅពេលផុតកំណត់
អ្នកត្រូវធ្វើការស្នើរទិដ្ឋការថ្មី ប៉ុន្តែមិនមានការធានាជោគជ័យលើប្រតិបត្តការនោះទេ
លក្ខខណ្ឌនិងនីតិវិធីនៃការដាក់ពាក្យ:
- រាល់ការផ្លាស់ប្តូរនីមួយៗត្រូវការការពិនិត្យ និងសិក្សាលើពត៍មានជាក់ស្តែង
- បេក្ខជនត្រូវមានចំណូលយ៉ាងហោចណាស់ S$5,000 ក្នុងមួយខែ
- ប្រសិនបើការស្នើរសុំបានយោគជ័យ, អ្នកនឹងទទួលបានលិខិត in-principle approval (IPA)
- Initial application ការស្នើរសុំបន្តត្រូវអនុវត្តតាមគោលការណ៍ដែលបានណែនាំក្នុងប្រព័ន្ធ រួមបញ្ចូលទាំងការផ្តិស្នាមម្រាមដៃ និងរូបថតបញ្ចាក់
- ផ្ញើរត្រឡប់មកវិញនៅទិដ្ឋការចាស់ នៅពេលទទួលបានទិដ្ឋការថ្មី
ផ្លាស់ប្តូរ/ជំនួស EP កាត
ប្រសិនបើ EP កាតរបស់អ្នកបានបាត់ ឬត្រូវបានគេលួច
- ភ្នាក់់ងារត្រូវតែធ្វើការស្នើរសុំផ្តាស់ប្តូរ/ជំនួស កាតថ្មីមិនអោយលើសពីមួយអាទិត្យ
- ប្រសិនបើកាតរបស់លោកអ្នកត្រូវបានលួច ម្ចាស់កាតត្រូវរាយការណ៍ទៅកាន់ប៉ូលីសភ្នាមៗ (ជាភាសារអង់គ្លេស ឬបកប្រែជាភាសាអង់គ្លេស) ផ្ជាប់ជាមួយនឹងទម្រង់បែបបទ
- ប្រសិនបើ អ្នកដែលកាន់ EP holder ស្ថិតនៅបរទេស ក្រុមហ៊ុនមានកត្តាព្វកិច្ចផ្តល់ពត៍មានដល់ MOM ភ្លាមៗ
- នៅពេលក្រុមហ៊ុនផ្តល់ពត៍មានជូន MOM រួចរាល់ នឹងទទួលបានលិខិតអនុញ្ញាតឱ្យអ្នកកាន់ EP ចូលប្រទេសសិង្ហបុរីដោយស្របច្បាប់
ដំណើរការ និងសេវាក្នុងការស្នើរ ID card ថ្មី ជាមួយ MOM:
- នៅពេលដែលពាក្យសុំត្រូវបានដាក់ជូន អ្នកដាក់ពាក្យត្រូវបានតម្រូវឱ្យបង់ថ្លៃសេវាដូចខាងក្រោម:
- តម្លៃសម្រាប់កាតដែលខូចខាត: S$60
- តម្លៃសេវាលើកទីមួយដែលធ្វើអោយបាត់កាត: S$100
- តម្លៃសេវ Subsequent កាតដែលបានបាត់: S$300 ក្នុងមួយកាត
- នៅពេលការស្នើរសុំត្រូវបានអនុញ្ញាត MOM នឹងចេញសេចក្តីណែនាំ និងពន្យលពីនីតិវិធីដែលអ្នកអាចមកយកកាតបាន
- អ្នកកាន់ EP តម្រូវមកយកឯកសារដែលបានស្នើរថ្មីដោយខ្លួនឯងផ្ទាល់មិនអោយលើសពី 4ថ្ងៃនៃថ្ងៃធ្វើការ
បេក្ខជនមិនតម្រូវអោយណាត់ទុកជាមុននោះទេ បុន្តែអ្នកកាន់ EP holder គួរតែភ្ជាប់មកជាមួយនឹងឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងក្រោម
- លិខិតឆ្លងដែនច្បាប់ដើម
- លិខិត Replacement card
- កាតដែលខូច (ប្រសិនបើមាន)
- លិខិតប្រកាសស្តីពីវិញ្ញាបនបត្រដែលបានបាត់បង់ ឬត្រូវបានគេលួច
- របាយការណ៍ប៉ូលីស (សម្រាប់កាតដែលត្រូវបានគេលួច)
- ប្រសិនបើកាតដែលបានបាត់ត្រូវបានរកឃើញវិញ នោះបេក្ខជនត្រូវត្រឡប់កាតដែលបានរកឃើញទៅកាន់ MOM វិញ
លុបចោល Employment Pass
ពេលដែល EP holder ឈប់ធ្វើការ ឬផុតសុពលភាព ,ទាំងនេះជាអ្វីដែលអ្នកគួរធ្វើ:
ការលុបចោល EP:
- ក្រុមហ៊ុន ឬភ្នាក់ងារបុគ្គលិកត្រូវតែធ្វើការស្នើរលុបចោល EP មិនអោយលើសពីមួយអាទិត្យ
- មុនពេលធ្វើការលុបចោល ក្រុមហ៊ុនត្រូវតែមានបញ្ជាក់លិខិតជំរៈបញ្ជីរពន្ធពីខាង IRAS ដើម្បីធានាថាអ្នកកាន់ EP ពុំមានជំពាក់បំណុលពន្ធ
- លុបចោលការស្នើរសុំ EP តាមរយៈ myMOM platform.
- បន្ទាប់ពីលុបចោល EP រួចរាល់ប៉ុន្តែ អ្នកនៅតែបន្តនៅក្នុងប្រទេសសឹង្ហបុរី , នោះអ្នកនឹងទទួល short-term visit pass.
បញ្ហាផ្សេងៗដែលអាចបណ្តាលអោយមានការលុបចោល:
- ឯកសារពាក់ព័ន្ធផ្សេងទៀតដែលបានចេញ ដូចជា DP, Long-Term Visit Passes, Letters of Consent, និង Work Pass ក៏ត្រូវបានលុបចោលក្នុងពេលដំណាលគ្នា
- បន្ទាប់ពីចាកចេញពីប្រទេស Singapore អ្នកកាន់ EP ត្រូវសងកាត short-term visit pass មកកាន់មន្ត្រីអន្តោប្រវេសន៍វិញ
- ប្រសិនបើការស្នើរកាតត្រូវបានបដិសេដ នោះក្រុមហ៊ុនត្រូវបញ្ជូន EP កាតត្រឡប់មក MOM វិញមិនអោយតិចជាងមួយសប្តាហ៍
ជូនដំណឹងនិង ធ្វើបច្ចុប្បន្នភាពទៅកាន់ MOM
- ផ្លាស់ប្តូរពត៍មានប្រាក់ខែ EP
- ផ្លាស់ប្តូរឈ្មោះក្រុមហ៊ុន និងពត៍មានរបាយការណ៍ហិរញ្ញវត្ថុ
- ផ្លាស់ប្តូរពត៍មានទីតាំងក្រុមហ៊ុន
- ការផ្លាស់ប្តូរអង្គភាពអាជីវកម្ម Change in business entity
- សេវាផ្ញើរប័ណ្ណ/កាត/ឯកសារទៅកាន់អ្នកបេក្ខជនផ្ទាល់ ឬក្រុមហ៊ុនមេ
- អ្នកកាន់ EP ផ្លាស់ប្តូរអាជីព/តួនាទី ក្នុងមុខតំណែកដែលបានស្នើររួច
- អ្នកកាន់ EP holder បាត់ខ្លួន
- ការកែប្រែអាសយដ្ឋាន របស់អ្នកស្នាក់នៅអចិន្ត្រៃ ឬលេខទូរសព្ទ
- ផ្លាស់ប្តូរពត៍មានក្នុង EP
- ផ្លាស់ប្តូរពត៍មានលំអិតបន្ទាប់ពីទទួលបានការអនុញ្ញាតលើសំណើរ