ការចាប់ផ្តើមបើកក្រុមហ៊ុនក្នុង Cyprus

Cyprus

ការចុះឈ្មោះក្រុមហ៊ុននៅប្រទេស Cyprus ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អាជីវកម្មអន្តរជាតិ៖

  • ការប្រកួតប្រជែងអត្រាពន្ធអាជីវកម្ម៖
    – Cyprus ផ្តល់អត្រាពន្ធសាជីវកម្មទាបបំផុតមួយនៅអឺរ៉ុបដោយគិតត្រឹមតែ 12.5%
    – Intellectual Property (IP) ក្នុងប្រទេស Cyprus អាចកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូល IP ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សល់ត្រឹមតែ 2.5% ។
    – Cyprus បានបង្កើតសន្ធិសញ្ញាការជៀសវៀងពន្ធត្រួតគ្នាជាមួយបណ្តាប្រទេសជាង 60 ដោយគោលបំណតកាត់បន្ថយហានិភ័យនៃការយកពន្ធទ្វេរដង និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិកាន់តែល្អប្រសើ។
  • បរិយាកាសអាជីវកម្ម៖
    – សេដ្ឋកិច្ច Cyprus មានស្ថិរភាព កម្លាំងពលកម្មមានជំនាញ និងប្រព័ន្ធច្បាប់ដ៏រឹងមាំ ។
    – សមាជិកភាពនៅក្នុងសហភាពអឺរ៉ុប និង Commonwealth ផ្តល់ឱ្យអាជីវកម្មនូវលទ្ធភាពចូលទៅកាន់ទីផ្សារដ៏ទូលំទូលាយ និងលក្ខខណ្ឌពាណិជ្ជកម្មមានការអនុគ្រោះច្រើនជាមួយរដ្ឋដែលជាសមាជិកផ្សេងទៀត។
  • ការបង្កើតក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព៖
    – ដំណើរការបើកក្រុមហ៊ុននៅប្រទេស Cyprus ជាធម្មតាចំណាយពេលប្រហែល 7-10 ថ្ងៃ នៃថ្ងៃធ្វើការ។
    – Minimal Bureaucracy និងសេវាបើកមានតម្លៃសមរម្យ ។
  • ការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប EU៖
    – សមាជិកភាពរបស់ Cyprus នៅក្នុង EU ផ្តល់ឱ្យអាជីវកម្មចូលទៅកាន់ទីផ្សារនៃអ្នកប្រើប្រាស់ជាង 500 លាននាក់ ដោយផ្តល់ឱកាសយ៉ាងច្រើនសម្រាប់ការពង្រីកទីផ្សា និងធ្វើពាណិជ្ជកម្មនៅក្នុងសហភាពអឺរ៉ុប។

ដំណើរការបើកក្រុមហ៊ុននៅ Cyprus

ការបញ្ចូលក្រុមហ៊ុនគឺជាដំណើរការមួយដែលធ្វើឡើងដោយមេធាវីដែលមានឯកទេសលើច្បាប់សាជីវកម្ម។ ដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះ មេធាវីនឹងទាមទារឯកសារដូចខាងក្រោមរបស់នាយក ម្ចាស់ភាគហ៊ុន និងម្ចាស់អត្ថប្រយោជន៍ទាំងអស់របស់ក្រុមហ៊ុន៖

-ច្បាប់ចម្លងនៃលិខិតឆ្លងដែនដែលមានសុពលភាព។
-ច្បាប់ដើម ឬលិខិតបញ្ជាក់ច្បាប់ចម្លងនៃវិក្កយបត្រឧបករណ៍ប្រើប្រាស់/របាយការណ៍ធនាគារ (ជាការផ្ទៀងផ្ទាត់អាសយដ្ឋានលំនៅដ្ឋាន ចុះកាលបរិច្ឆេទក្នុងរយៈពេលបីខែ);
-ច្បាប់ចម្លងដើម ឬលិខិតបញ្ជាក់របស់ធនាគារ (ចុះកាលបរិច្ឆេទក្នុងរយៈពេលបីខែ);
-ស្កែនចម្លង CV របស់ UBO;
-និងបំពេញទម្រង់ពាក្យសុំដែលពាក់ព័ន្ធត្រូវបំពេញ និងចុះហត្ថលេខា។

ដំណើរការចាប់ផ្តើមដោយមានការយល់ព្រមពីឈ្មោះដោយមន្ត្រីចុះបញ្ជីក្រុមហ៊ុន។ នៅពេលនេះបានធ្វើរួច មេធាវីបន្តដំណើរការពាក់ព័ន្ធដែលរួមបញ្ចូលទាំងពាក្យស្នើសុំដាក់ទៅមន្ត្រីអត្រានុកូលដ្ឋានសម្រាប់ការបង្កើតក្រុមហ៊ុន។

ព័ត៌មានលម្អិតពាក់ព័ន្ធអំពីដំណើរការ និងប្រភេទនៃវិញ្ញាបនបត្រដែលចេញដោយមន្ត្រីចុះបញ្ជីក្រុមហ៊ុនមានដូចខាងក្រោម៖

1

Full incorporation ដំណើរការពេញលេញ

2

Fast-track ពត៌មានក្រុមហ៊ុន

3

ពិនិត្យឈ្មោះ និងអនុម័ត

4

ការបំពេញឯកសារដែលត្រូវចុះបញ្ជីក្រុមហ៊ុន

5

ការដាក់ឯកសារបកប្រែជាភាសាអង់គ្លេស និងការផ្តល់ MAA ដែលមានការបញ្ជាក់ជាភាសាអង់គ្លេសពីមន្ត្រីអត្រានុកូលដ្ឋាន

6

ភ្ជាប់សេវាបង់ពន្ធរបស់រដ្ឋាភិបាល លើការតម្កល់ដើមទុនដែលមានការអនុញ្ញាតរហូតដល់ទៅ 1,000 អឺរ៉ូ

7

ការផ្តល់ការិយាល័យចុះឈ្មោះ និងអាសយដ្ឋានដែលចុះបញ្ជីសម្រាប់រយៈពេល 01ឆ្នាំ

8

ការផ្តល់លេខា ឬជំនួយការ ក្រុមហ៊ុនរយៈពេលមួយឆ្នាំ

9

ការចុះបញ្ជីក្រុមហ៊ុនជាមួយអគ្គនាយកដ្ឋានពន្ធដារ Cyprus ដើម្បីទទួលបានលេខអត្តសញ្ញាណពន្ធ

10

ការបោះត្រាអនុញ្ញាត Rubber stamp

11

ឯកសារស្តង់ដារ និងច្បាប់ដើមរបស់ក្រុមហ៊ុនដែលត្រូវមាន:
-វិញ្ញាបនបត្រអាជីវកម្ម
-វិញ្ញាបនបត្របញ្ជាក់អ្នកគ្រប់គ្រង និងលេខាធិការ
-វិញ្ញាបនបត្របញ្ជាក់ពីទីតាំងអាជីវកម្ម
-វិញ្ញាបនបត្របញ្ជាក់ពីម្ចាស់ភាគហ៊ុន
-វិញ្ញាបនបត្របញ្ជាក់ពីមូលធនជាភាសារ English និង Greek
-ឯកសារការតែងតាំងនាយក
-វិញ្ញាបនបត្របញ្ចាក់ពីភាគហ៊ុន
-ឯកសារប្រជុំដំបូង

12

ការអនុម័តគណនីធនាគារជាមុន -Pre approval

តម្លៃសម្រាប់ការបង្កើតក្រុមហ៊ុននៅប្រទេសស៊ីបជាធម្មតាចាប់ផ្តើមពិតម្លៃ EUR 1,250 បូក VAT សម្រាប់មូលធនភាគហ៊ុនដែលមានតម្លៃ EUR 1,000. The processដំណើរការនៃការបង្កើតក្រុមហ៊ុនជាធម្មតាចំណាយពេលពី 7 ទៅ 10 ថ្ងៃ.
ឯកសារតម្រូវ ការទាមទារក្នុងការបង្កើតក្រុមហ៊ុន:
  • ត្រូវការម្ចាស់ភាគហ៊ុនយ៉ាងហោចណាស់មួយនាក់ (អាចជាសញ្ជាតិជនបរទេស).
  • ត្រូវការនាយកក្រុមហ៊ុនយ៉ាងហោចណាស់មួយនាក់ (អាចជាសញ្ជាតិជនបរទេស)
  • ការចុះបញ្ជីរការិយាល័យគឺជាកត្តាពកិច្ច (អាសយដ្ឋានការិយាល័យរបស់ក្រុមហ៊ុន)
  • តម្រូវអោយក្រុមហ៊ុនមានជំនួយការ/លេខា (អាចជាបុគ្គលិក).
If additional directors, nominee shareholders, a registered office, or a secretary are needed, these can be provided by the law firm for an extra fee. The charges will vary based on the specific service and terms of the agreement.
ទិដ្ឋាការ Cyprus

លក្ខខណ្ឌនៃការចូលប្រទេស Cyprus ប្រែប្រួលអាស្រ័យលើសញ្ជាតិនៃលិខិតឆ្លងដែនរបស់អ្នក។ ប្រជាពលរដ្ឋខ្លះអាចចូលដោយគ្មានទិដ្ឋាការ ឬទទួលបានការលើកលែង ដោយជៀសវាងតម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ។

Read more

កត្តាពកិច្ចដែរត្រូវអនុវត្តរបស់អ្នកជាប់ពន្ធ Cyprus

រាល់ក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេស Cyprus ចាំបាច់ត្រូវតែអនុវត្តតាមគោលការណ៏ដែលបានណែនាំ

1

ចុះបញ្ជីជាមួយអាជ្ញាធរពន្ធដារ ដើម្បីទទួលបានលេខអត្តសញ្ញាណពន្ធ

2

រៀបចំកំណត់ហេតុ/របាយការណ៏សម្រាប់កិច្ចប្រជុំទូទៅប្រចាំឆ្នាំ

3

អនុវត្តការកត់ត្រាគណនេយ្យអោយបានត្រឹមត្រូវ

4

រៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់សវនកម្មប្រចាំឆ្នាំ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ(IFRS).

5

Prepare and submit Annual Returns (HE32) accompanied by Financial Statements to the Registrar of Companies.

6

ចុះបញ្ជីរអាករ VAT និង/ឬ VIES ប្រសិនបើមានត្រូវការចាំបាច់

7

ដាក់បញ្ជូនរបាការណ៏ VAT ប្រចាំត្រីមាស (ប្រសិនបើអ្នកមានលេខអត្តសញ្ញាណអាករ)

របាយការណ៍ហិរញ្ញវត្ថុត្រូវតែឆ្លងកាត់សវនកម្មដោយសវនកម្មឯករាជ្យដែលបានចុះបញ្ជីក្នុងប្រទេស Cyprus ដោយអនុវត្តទោតាមស្តង់ដារអន្តរជាតិនៃសវនកម្ម(ISAs).
ជាងនេះទៅទៀត ដើម្បីអនុលោមតាមលក្ខខណ្ឌច្បាប់ ចាំបាច់ត្រូវរៀបចំការកត់ត្រា និងរៀបចំរបាយការណ៏អោយបានត្រឹមត្រូវ៖
  • នាយកក្រុមហ៊ុនត្រូវតែធានាថារាល់កំណត់ត្រាដែលចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមច្បាប់ក្រុមហ៊ុន
  • កំណត់ត្រាទាំងអស់ត្រូវរក្សាទុកនៅការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន
  • កំណត់ត្រាត្រូវតែធ្វើបច្ចុប្បន្នភាពក្នុងរយៈពេល 4 ខែចាប់ពីកាលបរិច្ឆេទប្រតិបត្តិការ
  • កំណត់ត្រាត្រូវតែអាចផ្តល់អោយបាន ក្នុងករណីមានការស៊ើបអង្កេតដោយអាជ្ញាធរមូលដ្ឋាន ដូចជានាយកដ្ឋានគ្រប់គ្រងចំណូលក្នុងស្រុកអាចស្នើរត្រួតពិនិត្យលើ សេវាលើអាករ និងសេវាធានារ៉ាប់រងសង្គម
  • មានកាតព្វកិច្ចរក្សាកំណត់ត្រាគណនេយ្យ/ភស្តុតាង ឯកសារបញ្ជាក់ សម្រាប់រយៈពេលប្រាំមួយឆ្នាំគិតចាប់ពីចុងឆ្នាំដែលអាជីវកម្មចាប់ផ្តើមមានពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម។

ចុះឈ្មោះជាមួយ ធានារ៉ាប់រងសង្គម

ការធានារ៉ាប់រងសង្គម ថ្លៃចុះឈ្មោះមួយដងគឺ EUR 70 ក្នុងមួយនិយោជិក

ដើម្បីជួលបុគ្គលិក និងបន្ថែមពួកគេទៅក្នុងបញ្ជីប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុនអ្នក សូមចុះឈ្មោះជាមួយនាយកដ្ឋានសេវាធានារ៉ាប់រងសង្គមរបស់ក្រសួងការងារ ដោយដាក់ទម្រង់បែបបទ និងវិញ្ញាបនបត្រក្រុមហ៊ុនដែលត្រូវការ។ អ្នកនឹងទទួលបានលេខធានារ៉ាប់រងសង្គម ហើយត្រូវតែធ្វើការរួមចំណែកនៃប្រាក់បៀវត្សរ៍របស់និយោជិតម្នាក់ៗ ដែលរួមមាន: ការធានារ៉ាប់រងសង្គមរបស់និយោជក 8.8% មូលនិធិសហសេវិកសង្គម 2% មូលនិធិបង្រួបបង្រួមជាតិ 1.2% មូលនិធិបណ្តុះបណ្តាលឧស្សាហកម្ម 0.5% មូលនិធិថ្ងៃឈប់សម្រាក 8% និងការរួមចំណែក 2.9% ប្រព័ន្ធសុខភាពជាតិ (GESY) ។

អត្រាពន្ធលើអាជីវកម្មក្នុងប្រទេស Cyprus :

អត្រាពន្ធលើអាជីវកម្ម:
  1. Cyprus ផ្តល់ជូនអ្នកវិនិយោគនៅអត្រាពន្ធទាបបំផុតក្នុងសភាពអឺរ៉ុបនៅអត្រា 12.5%
  2. កម្មសិទ្ធិបញ្ញា ឬហៅកាត់ IP អាចកាត់បន្ថយអត្រាពន្ធយ៉ាងមានប្រសិទ្ធភាពមកត្រឹមតែ 2.5% លើប្រាក់ចំណូល IP ដែលមានលក្ខណៈគ្រប់គ្រាន់
    មានអត្ថប្រយោជន៍ខ្ពស់សម្រាប់ក្រុមហ៊ុនដែលសហការ ឬពាក់ព័ន្ធនឹងសកម្មភាព IP អ្នកអាចស្នើរទៅកាន់អាជ្ញាធរ Cyprus បានសម្រាប់ការលើកលែងនេះ ដោយយោងទៅលើការបំពេញលើលក្ខណៈវិនិច្ឆ័យជាក់លាក់របស់លោកអ្នក
  3. ពន្ធលើមូលធនគឺ 20% អនុវត្តចំពោះ:
  • ចំណេញពីការបោះចោលអចលនវត្ថុដែលមានទីតាំងនៅសាធារណរដ្ឋ
  • ចំណេញពីការបោះចោលនៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលមិនបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ដែលជាកម្មសិទ្ធិអចលនវត្ថុដែលមានទីតាំងនៅសាធារណរដ្ឋ
ពន្ធលើតម្លៃបន្ថែម (VAT)
  1. ស្តង់ដារពន្ធលើតម្លៃបន្ថែម (VAT) មានអត្រា 19% ត្រូវបានប្រើប្រាស់រាល់ការផ្គត់ផ្គង់សេវាកម្ម និងទំនិញទាំងអស់ក្នុងប្រទេស Cyprus
  2. ការអនុគ្រោះ
  • សេវាកម្ម ឬទំនិញដែលផ្តល់ដោយក្រុមហ៊ុនចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងប្រទេស Cyprus ដល់ EU ឬក្រុមហ៊ុនរបស់សហភាពអឺរ៉ុប នោះការផ្គត់ផ្គង់ជាទូទៅគឺមានអត្រា សូន្យលើអាករលើតម្លៃបន្ថែម (zero-rated for VAT) នេះមានន័យថាគ VAT មិនត្រូវបានគិតថ្លៃដោយអ្នកផ្គត់ផ្គង់ក្នុង Cypriot នោះទេ
  • សេវាកម្ម ឬទំនិញដែលផ្តល់ដោយក្រុមហ៊ុនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងប្រទេសស៊ីប ដល់បុគ្គល ឬក្រុមហ៊ុនដែលមិនមែនជាសហភាពអឺរ៉ុប ជាទូទៅមិនមែនជាកម្មវត្ថុនៃ VAT របស់ប្រទេសស៊ីបនោះទេ។ ដូច្នេះ VAT គឺ 0%

ចុះបញ្ជី VAT

  • យើងជួយអ្នកក្នុងការចុះបញ្ជី VAT និងទទួលបានលេខ VAT

ថ្លៃថែទាំ

តម្លៃអាចនឹងប្រែប្រួលយោងលើករណីជាក់ស្តែង

សេវាថែទាំប្រចាំឆ្នាំ EUR 1,150 បូកនឹង VAT សម្រាប់ Cyprus Company :

  1. ផ្តល់ការិយាល័យចុះឈ្មោះ និងអាសយដ្ឋានដែលបានចុះបញ្ជី
  2. ផ្តល់លេខាធិការក្រុមហ៊ុន
  3. សេវាលើការកត់ត្រាគណនេយ្យ
  4. ការទូទាត់ប្រចាំឆ្នាំទាក់ទងថ្លៃរដ្ឋបាល( កូពី និងស្កេនឯកសារ)
  5. ថ្លៃសេវាប្រចាំឆ្នាំ

ការគិតថ្លៃបន្ថែមផ្សេងៗ

  • ដំណើរការបំពេញបែបបទ UBO – EUR 180 បូក VAT (កាតព្វកិច្ច)
  • ការចុះបញ្ជីរលេខអត្តសញ្ញាណអាករ EUR 150 បូកនឹង VAT

ពេលវេលាដំណើរការជាទូទៅមានរយៈពេលយ៉ាងតិចបួនខែ ឬយូរជាងនេះ អាស្រ័យលើកាលៈទេសៈរបស់អ្នកដាក់ពាក្យ និងភាពពេញលេញនៃឯកសាររបស់ពួកគេដែលបានផ្តល់